កិច្ចពិភាក្សាលើការជំរុញការផ្សព្វផ្សាយការទូតម្ហូបអាហារនិងទេសចរណ៍បែបសាសនារបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរមីយ៉ាន់ម៉ាមកទស្សនាកម្ពុជាឱ្យកើនបន្ថែមទៀត

[English Below]
កិច្ចពិភាក្សាលើការជំរុញការផ្សព្វផ្សាយការទូតម្ហូបអាហារ និងទេសចរណ៍បែបសាសនារបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរមីយ៉ាន់ម៉ាមកទស្សនាកម្ពុជាឱ្យកើនបន្ថែមទៀត

ក្នុងឱកាសដំណើរទស្សនកិច្ចការងារនៅទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទស្សនកិច្ចស្ថានទូតព្រះរាជាណាចក្រកម្ពុជានៅទីក្រុងយ៉ាងហ្គូន និងជួបសំណេះសំណាលជាមួយឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចំាមីយ៉ាន់ម៉ា មន្ត្រីការទូត និងបុគ្គលិកស្ថានទូ ដែលកំពុងបំពេញបេសកកម្មការទូត ព្រមទាំងតំណាងវិនិយោគិនកម្ពុជា នៅទីក្រុងយ៉ាងហ្គូន។

​ក្នងឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីស្ថានទូតទាំងអស់ ដែលកំពុងបំពេញភារកិច្ចក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងព្រមទាំងវិនិយោគិនកម្ពុជាដែលកំពុងប្រកបអាជីវកម្ម។

តាមរយៈចំណងមិត្តភាព ការទូតល្អរវាងកម្ពុជា និងមីយ៉ាន់ម៉ាដែលសុទ្ធតែជាប្រទេសដែលមានវប្បធម៌ អរិយធម៌ស្រដៀងគ្នាច្រើន ជាពិសេសគឺគោរពព្រះពុទ្ធសាសនារួមគ្នា ដែលពិតជាមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍទេសចរណ៍បែបសាសនា ព្រមទាំងការលើកកម្ពស់ម្ហូបអាហារជាតិឱ្យក្លាយជាការទូតដ៏មានប្រសិទ្ធភាពសម្រាប់ផ្សព្វផ្សាយអត្តសញ្ញាណជាតិ និងជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ។

ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើស្ថានទូតកម្ពុជាជួយជំរុញការទូតម្ហូបអាហារ (Gastronomy Diplomacy) និងទេសចរណ៍បែបសាសនា (Religious Tourism) ដែលជាផលិតផលទេសចរណ៍កម្ពុជាមានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរ និងពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូត ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងគាំទ្រដល់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជានៅទីផ្សារមីយ៉ាន់ម៉ា ថែមទាំង បានលើកទឹកចិត្តឱ្យស្ថានទូតបន្តសហការជាមួយដៃគូពាក់ព័ន្ធទាំងវិស័យសាធារណៈ និងឯកជន ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ ម្ហូបអាហារ និងបេតិកភណ្ឌសាសនារបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយនៅទីផ្សារមីយ៉ាន់ម៉ា។

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។​
កម្មវិធីទី១ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

Discussion on Promoting Cambodia’s Gastronomy Diplomacy and Religious Tourism to Attract More Myanmar Tourists to Visit Cambodia

During his working visit to Yangon, Republic of the Union of Myanmar, H.E. Huot Hak, Minister of Tourism of Cambodia, paid a visit to the Royal Embassy of Cambodia in Yangon and held a cordial meeting with H.E. Cheng Manith, Ambassador Extraordinary and Plenipotentiary of the Kingdom of Cambodia to Myanmar, diplomatic officials, embassy staff serving on diplomatic missions, and representatives of Cambodian investors in Yangon City.

On this occasion, H.E. the Minister conveyed warm greetings and best wishes from the Royal Government of Cambodia to the Embassy’s leadership and staff, who are carrying out their duties in strengthening and expanding friendship and cooperation between Cambodia and Myanmar, as well as to Cambodian investors conducting business activities in Myanmar.

Drawing on the strong friendship and diplomatic relations between Cambodia and Myanmar, both of which share many cultural and civilizational similarities, particularly their common adherence to Buddhism, H.E. the Minister emphasized the significant potential for developing religious tourism. He also highlighted the importance of promoting Cambodia’s national cuisine as an effective diplomatic tool for showcasing the country’s identity and increasing tourist flows between the two nations.

During the visit, H.E. the Minister encouraged the Royal Embassy of Cambodia in Yangon to further promote Gastronomy Diplomacy and Religious Tourism, which are among Cambodia’s high-potential tourism products capable of attracting more visitors and strengthening the bonds of friendship between the peoples of the two countries.

H.E. the Minister highly appreciated and expressed gratitude for the Embassy’s efforts in promoting bilateral relations and supporting the promotion of Cambodia’s tourism potential in the Myanmar market. He also encouraged the Embassy to continue working closely with both public and private sector partners to further promote Cambodia’s tourism potential, culture, cuisine, and religious heritage to a wider audience in Myanmar.

1st event of the official Working Visit to Yangon City, Republic of the Union of Myanmar.
Yangon City, 15 June 2026

Leave a Reply

Your email address will not be published. Required fields are marked *